ប្រាសាទខ្នារផ្ទោល, ប្រាសាទតាម៉ឺន

កាលបរិច្ឆេទសាងសង់ប្រហែលជានៅសតវត្សរ៍ទី១១ ហើយមានប្រាង្គពីរតម្រៀបគ្នាជើងត្បូង។ ប្រាង្គខាងត្បូងស្ថាបនាអំពីឥដ្ឋ និងប្រាង្គខាងជើងពីថ្មបាយក្រៀម រីឯនៅទិសអាគ្នេយ៍មានហោត្រៃសាងពីថ្មបាយក្រៀម។ ប្រាសាទហាក់សាងសង់មិនទាន់រួច ដោយមិនមានចម្លាក់អ្វីទេ។ ប្រាង្គទាំងពីរហាក់ត្រូវបានសង់ឡើងនៅសម័យផ្សេងគ្នា។ នៅភាគខាងជើងប្រាសាទប្រមាណ១០០ម៉ែត្រ មានត្រពាំងធំមួយឈ្មោះ ត្រពាំងខ្នារផ្ទោល។

ទីតាំងនៅលើផែនទី