មន្ទីរវប្បធម៌ខេត្តក្រចេះ

មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំផ្ទះសសរ ១០០ ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ។ កន្លងមកមន្ទីរបានធ្វើការប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានា ដែលមានអាយុកាលរាប់រយឆ្នាំ យកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលទស្សនា។ ចំណែកផ្ទះសសរ១០០ មានអាយុកាលជាង ២០០ ឆ្នាំ ដែលពីអតីតស្ថិតនៅភូមិកណ្ដុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានរុះរើនៅឆ្នាំ២០២០ យកមកសាងសង់ឡើងវិញ នៅក្នុងបរិវេណខាងលិចវិហារបុរាណវត្តរកាកណ្ដាល។ ទីនេះក្លាយជាទីតាំងបន្ថែមថ្មីលើឃ្លាំងមន្ទីរវប្បធម៌ខេត្តចាស់បន្ទាប់ពីការតាំងពិព័រណ៍ផ្ទះសសរ១០០ចប់ ហើយដែលមន្ទីរវប្បធម៌ខេត្តនឹងបញ្ជូនវត្ថុបុរាណខ្លះៗទៅដាក់នៅទីនោះ។

ទីតាំងនៅលើផែនទី