ទេសភាពពាមក្រសោប

ពាមក្រសោបក្នុងខេត្តកោះកុង គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយក្នុងខេត្ត ដែលមិនអាចរំលងបាន។ នៅដើមរដូវប្រាំង ភ្ញៀវទេសចរអាចជិះទូកទស្សនាតាមមាត់សមុទ្រ ជាពិសេសមានផ្ទះស្នាក់នៅក្នុងព្រៃកោងកាងថែមទៀតផង។ ការជិះទូកតាមដងព្រែកចេញទៅសមុទ្រក្រៅនៅចន្លោះខែ១២ទៅខែ០១នោះ គឺអាចមានផ្សោត ដែលភ្ញៀវអាចមើលឃើញបាន។ ដំណើរបន្តពីបឹងកាយ៉ាកទៅមានទូកនេសាទតូចធំ និងបណ្ដុំផ្ទះបណ្ដែតទឹករបស់ប្រជានេសាទ និងមានកូនកោះតូចមួយនៅកណ្ដាលជលសា ដែលប្រជាសហគមន៍មានរៀបចំជាតូបតូចៗ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរឱ្យសម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសធម្មជាតិ មានបម្រើសេវាកម្មម្ហូបអាហារ។

ទីតាំងនៅលើផែនទី