ទឹកធ្លាក់ទឹកឈូ

រមណីយដ្ឋានដ៏មានចំណាស់តាំងពីសម័យសង្គមរាស្ត្រនិយមមកនេះ នៅតែបើកបម្រើទេសចរណ៍ ប្រកបដោយទឹកដ៏ត្រជាក់និងថ្លាដូចកញ្ចក់។ ទឹកមានប្រផពពីភ្នំកំចាយ ហូរកាត់ទំនប់វារីអគ្គិសនីនិងរមណីយដ្ឋាននានានៅម្ដុំនេះ។ នៅកន្លែងដ៏មនោរម្យមួយនេះ មានហាងលក់អាហារច្រើនកន្លែង ដូចជាមាន់អាំង ត្រីអាំង និងផ្លែឈើផងដែរ។ ទេសចរអាចងូតទឹករាក់ៗតាមចន្លោះថ្មនិងបរិភោគអាហារយ៉ាងឆ្ងាញ់ពិសា។

ទីតាំងនៅលើផែនទី