ប្រាសាទយ៉ាកណាំង

ប្រាសាទយ៉ាកណាំងស្ថិតក្នុងព្រៃជ្រៅហើយក៏ប្រហែលជាប្រាសាទតែមួយគត់ដែលនៅគង់វង្សរូបរាងក្នុងខេត្តដ៏ឆ្ងាយជាងគេពីរាជធានីមួយនេះ។ ប្រាសាទនេះកសាងឡើងមុនសម័យអង្គរដែលទើបប្រទះឃើញក្នុងទឹកដីខេត្តរតនគិរីនេះ។ ចម្ងាយឆ្ងាយ ផ្លូវលំបាក ភាពដាច់ឆ្ងាយពីភូមិយ៉ាតុង ដំណើរត្រូវឆ្លងកាត់ទឹក... ជាឧបសគ្កបានធ្វើឱ្យគេបំភ្លេចចោលរាប់ឆ្នាំនូវប្រាសាទមួយនេះ។ អ្នកភូមិជនជាតិចារាយ ជាកុលសម្ព័ន្ធចាស់ រស់នៅផ្នែកមួយនៃខេត្តនេះ បាននិយាយថាប្រាសាទនេះ ត្រូវបាន កសាងឡើងដោយស្ដេចចាម ដែលកាលនោះធ្លាប់មានសង្គ្រាមជាញឹកញាប់ជាមួយទីក្រុងបុរាណអង្គរ។ អំណះអំណាងនេះមានភាពពិតច្រើន យោងទៅលើរចនាសម្ព័ន្ធនិងក្បាច់លំអប្រាសាទ។ ប្រាសាទនេះសង់ពីឥដ្ឋទើបមានពណ៌ ក្រហម ស្ថិត នៅលើច្រាំងព្រែកដ៏ស្រស់ស្អាតមួយ ជិតព្រំដែនកម្ពុជា វៀតណាម។

ទីតាំងនៅលើផែនទី