វត្តអង្គរភ្នំខ្លុង, វត្តសិលារតនារាម

វត្តអង្គរភ្នំខ្លុង សិ្ថតនៅតាមបណ្ដោយព្រែកស្រែអំបិលមានសំណល់គំនរថ្មបាយក្រៀម ដែលមានការយល់ច្រឡំថាជាប្រាសាទសម័យអង្គរ។ សណ្ឋានប្រាសាទជាចេតិយនៅលើទីតាំងប្រាសាទចាស់ ដោយទីតាំងនោះមានជាកំពែងសាងពីថ្មបាយក្រៀមព័ទ្ធជុំវិញ។ ថ្មបាយក្រៀមជាកំពែងនោះមានទំហំធំៗ ស្រដៀងទៅនឹងថ្មបាយក្រៀមជាកំពែងប្រាសាទនៅសម័យអង្គរ ដែលថ្មនោះ គួរតែជាថ្មនៅលើភ្នំនេះតែម្ដង ព្រោះនៅក្បែរនោះក៏ឃើញមានថ្មបាយក្រៀមធម្មជាតិផងដែរ។ សំណល់គំនរថ្មមានសណ្ឋានជាចេតិយរាង៨ជ្រុង ហើយមានខឿនខាងក្រោមរាងបួនជ្រុងមិនមានក្បាច់លម្អនោះទេ ដែលប្រហែលជាសាងឡើងនៅសម័យកណ្ដាល។ ហួសពីទីនោះប្រហែល ៥០ម៉ែត្រ មានជាចេតិយមួយទៀត ដែលមានទំហំប្រហាក់ប្រហែលនឹងចេតិយមុនដែរ។

ទីតាំងនៅលើផែនទី