វត្តពិភិទ្ធារាម

វត្តពិភិទ្ធារាមគឺជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តនានាក្នុងខេត្តបាត់ដំបង។ វត្តពិភិទ្ធារាមនេះ បានកសាងឡើងក្នុងឆ្នាំ១៨៧៣ លើទឹកដីរបស់ តារស់ ដែលគាត់បានប្រគេនដល់សង្ឃ។ ពាក្យថា ពិភិទ្ធ គឺជាងារបស់តារស់ជាម្ចាស់ដីនាសម័យនោះ ដូច្នេះអ្នកភូមិក៏ហៅវត្តពិភិទ្ធារាមតាមងារបស់គាត់រៀងមក។ នៅចំកណ្ដាលមាន ព្រះវិហារឈើមួយដ៏ធំស្កឹមស្កៃកសាងនៅ គ.ស.១៨៨៨ ហើយក្នុងទីវត្តក៏មានសំណង់ដទៃៗទៀតផងដែរ។ ក្នុងសម័យសង្គ្រាមស៊ីវិលសមិទិ្ធផលផ្សេងៗត្រូវបានបំផ្លិចបំផ្លាញ ហើយទីនេះជាកន្លែងចិញ្ចឹមជ្រូក។

ទីតាំងនៅលើផែនទី