ទន្លេបាទីជារមណីយដ្ឋាន ទេសចរណ៍ដ៏មានប្រជាប្រិយពេលចុងសប្ដាហ៍សម្រាប់ប្រជាជនក្នុងស្រុកជាពិសេសអ្នកទីក្រុងភ្នំពេញ។ ខ្ទមឫស្សីធ្វើជាជួរតាមបណ្ដោយមាត់បឹងធ្វើឱ្យរមណីយដ្ឋានមានសភាពសុខដុមជាមួយនឹងសេវាបម្រើម្ហូបអាហារ ភេសជ្ជៈ និងទីកន្លែងដើម្បីលំហែពីការងារដ៏តានតឹង។ ទីនេះក៏ជាកន្លែងស្ទួចត្រី និងមុជទឹកកម្សាន្តដ៏មានប្រជាប្រិយសម្រាប់អ្នកទេសចរផងដែរ។ នៅជិតទីនេះមានវត្តទន្លេបាទី ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រប្រកបដោយប្រាសាទពីរគឺប្រាសាទតាព្រហ្ម និងប្រាសាទ យាយពៅ។