ប្រាសាទប្រហែលជាសង់នៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ នៅក្នុងទីវត្តនាមរូបនេះមានប្រាសាទចាស់បុរាណមួយធ្វើពីឥដ្ឋ សង់លើគ្រឹះថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់បែរមុខទៅកើត។ ប្រាង្គកណ្ដាលមានលម្អទ្វារបញ្ឆោតអមដោយទេវរូបភេទស្រីឆ្លាក់ចូលក្នុងបល្ល័ង្ក។ ប្រាសាទហ៊ុមព័ទ្ធដោយគូទឹករាងការ៉េបីជាន់ ដែលជាន់ទី១មានជ្រុងប្រមាណ៥០០ម៉ែត្រ ជាន់ទី២ប្រមាណ២០០ម៉ែត្រ និងជាន់ទី៣ជុំវិញប្រាសាទជាបរិវេណវត្តសព្វថ្ងៃគឺ៨០ម៉ែត្រមានផ្លូវចូលពីខាងកើត។