ប្រាសាទយាយពៅ

នៅក្នុងបរិវេណវត្តទន្លេបាទី មានប្រាសាទយាយពៅស្ថិតនៅខាងលិចព្រះវិហារ។ ប្រាសាទមានរាង ៤ជ្រុងស្មើ ដែលជ្រុងនីមួយៗ មានប្រវែង ៧ម. កសាងឡើងអំពីថ្មភក់ ដែលបែរមុខទៅទិសខាងកើត។ នៅលើហោជាងនៃក្លោងទ្វារបញ្ឆោតខាងលិច មានលម្អដោយរូបចម្លាក់ព្រះវិស្ណុរាំ ប្រាសាទកសាងឡើងដើម្បីឧទ្ទិសចំពោះលទ្ធិពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ម្ល៉ោះហើយបានជាមានឆ្លាក់ក្បាច់រឿងបែបព្រាហ្មណ៍និយម និងពុទ្ធនិយមផងដែរ ព្រោះមានចម្លាក់ពុទ្ធបដិមាមួយព្រះអង្គគង់ប្រថាប់នៅចំកណ្តាលនៃក្បាច់ផ្តែរ។ ប្រាសាទនេះសង់ប្រមាណជាក្នុងស.វ.ទី១១រចនាបថបាពួន ប៉ុន្តែផ្នែកខ្លះនៃប្រាសាទនេះអាចជួលជុលនិងបន្ថែមនៅសម័យក្រោយមកទៀត ។ ប្រាសាទនេះជាប្រភពសិលាចារឹកលេខ K39។

ទីតាំងនៅលើផែនទី