ច្រកអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែតជាច្រកព្រំដែនធំជាងគេរវាងកម្ពុជានិងថៃ ហើយក៏ច្រកសេដ្ឋកិច្ចដ៏សំខាន់មួយដែរ។ នៅទីនេះ អ្នកស្រុកភាគច្រើនជាអ្នកលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ដែលស្ថិតនៅក្នុងដីថៃ នឹងអ្នកដឹកជញ្ជូនទំនិញផ្សេងៗដែល ត្រូវឆ្លងកាត់ច្រកនេះ។ ក្នុងរយៈពេលចុងក្រោយនេះ មានសំណង់ជាច្រើនដែលកើតដុះដាលដូចផ្សិត មានទាំងកាស៊ីណូ សណ្ឋាគារ ឃ្លាំង និងអគារផ្សេងៗទៀត។ ប៉ោយប៉ែតជាក្រុងមួយមានពន្លឺចិញ្ចាចនៅពេលយប់ មិនចាញ់ទីរួមខេត្តឡើយ។

ទីតាំងនៅលើផែនទី