ទំនប់ត្នោតទេរ

ទំនប់ធារាសាស្ត្រដ៏ធំក្នុងខេត្តតាកែវ គឺទំនប់ត្នោតទេរប្រកបដោយវិសាលភាពធំ រហូតទឹករលកបែកផ្កាត្រែង។ ទំនប់នេះជាប្រភេទទំនប់បង្ហៀរ ដែលមានផ្លូវខាងលើអាចចរាចរម៉ូតូនិងថ្មើរជើង ចំណែកផ្លូវបង្ហៀរទឹក គេអាចប្រើគោយន្ត រថយន្ដធុនតូចឆ្លងកាត់បាន។ នៅលើខ្នងទំនប់នេះ មានចាក់ដីអបទំនប់ជាទីធ្លាមួយ អាចចតរថយន្ដ និងសម្រាកលំហែបាន។ នៅទីនោះមិនមានបម្រើសេវាលក់ម្ហូបអាហារទេ ដូចនេះអ្នកទេសចរ គួរវេចស្ពាយតាមខ្លួនម្ហូបអាហារ បើសិនមានបំណងចង់បរិភោគនៅទីនោះ។

ទីតាំងនៅលើផែនទី