ព្រៃកោងកាងត្រពាំងសង្កែ

ត្រពាំងសង្កែ ជាឃុំមួយមានអំណោយផលពីធម្មជាតិជាប់នឹងឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមក្រៅពីការងារកសិកម្ម នេសាទ និងតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើង ក្នុងគោលដៅអភិរក្ស និងថែរក្សាធនធានសមុទ្រឱ្យបានគង់វង្ស ដោយការដាំដើមកោងកាងបន្ថែមជាជម្រកដល់មច្ឆជាតិ។ ទីនេះមានកន្លែងសម្រាកដើម្បីបន្ធូរអារម្មណ៍ មានសាលប្រជុំ មានសេវាកម្មម្ហូបអាហារចម្អិននៅនឹងកន្លែងសម្រាប់ជូនភ្ញៀវពិសា និងមាន ថ្នាលបណ្តុះកូនកោងកាងប្រកបដោយពណ៌បៃតងស្រស់បំព្រង។ ក្នុងពេលរាត្រីគេអាចគយគន់ទូកអ្នកនេសាទ ស្តាប់សំឡេងសត្វ ពិសេសមើលពន្លឺភ្លើងនៃហ្វូងអំពិលអំពែក។ ការសង្កេតស្រាវជ្រាវបង្ហាញថា សហគមន៍បានជួយបង្កើនផលនេសាទប្រមាណ៦០ភាគរយ។

ទីតាំងនៅលើផែនទី