ទឹកជ្រោះចំបក់

ទឹកធ្លាក់ចំបក់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ។ ដំណើរទៅកាន់ទីនោះអ្នកទេសចរអាចចូលរថយន្តដល់វត្តចំបក់ រួចបន្តដំណើរតាមរទេះគោ៣គម. ទើបដល់ទីនោះ ដែលជាសេវារបស់សហគមន៍ទេសចរមូលដ្ឋាន។ អ្នកទេសចរទាំងអស់អាចគយគន់ទេសភាពក្នុងពេល ធ្វើដំណើរបណ្តើរ ដែលមានជ្រលងភ្នំប្រមូលផ្តុំ ដោយព្រៃឈើដុះស្អេកស្កះគួរឲ្យជំពាក់ចិត្តក្រៃលែង។ កន្លែងនេះត្រូវបានគេស្គាល់ច្រើន ដោយសារមានទឹកជ្រោះបី ដែលជ្រោះធំជាងគេនោះមាន កម្ពស់ទឹកធ្លាក់ដល់ទៅជាង៤០ម៉ែត្រ យ៉ាងស្រស់ស្អាត។ អ្នកទេសចរអាចកាន់ទឹកជ្រោះ ទាំងនោះ ជាមួយមគ្គុទ្ទេសក៍ ហើយរីករាយជាមួយនឹងទេសភាព ព្រៃព្រឹក្សាដែលនៅ តាមផ្លូវថែមទៀតផង។ មគ្គុទ្ទេសក៍នឹងប្រាប់អ្នកពីដើមឈើ និង សត្វព្រៃដែលរស់នៅទីនោះផងដែរ។ ក្រៅពីទឹកជ្រោះទាំងបីនេះ លោកអ្នកក៏នឹងមានឱកាស ដើម្បីទទួលយកនូវបទពិសោធន៍នៃរូងប្រជៀវ និងសត្វរាប់រយដែលរស់នៅទីនោះ។

ទីតាំងនៅលើផែនទី