អាកាសយានដ្ឋានអន្តរជាតិកងកេង

អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ គឺជាអាកាសយានដ្ឋានអន្តរជាតិទី៣របស់កម្ពុជា។ អាកាសយានដ្ឋាននេះពីដើមមានឈ្មោះថា ព្រលានយន្តហោះកងកេង ដែលត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ៦០ ដោយសហភាពសូវៀត។ អាកាសយានដ្ឋានបានផ្អាកដំណើរការមួយរយៈក្នុងសម័យសង្គ្រាមស៊ីវិល ហើយបានបើកដំណើរការឡើងវិញនៅឆ្នាំ ២០០៧។ ផ្លូវរត់របស់វាត្រូវបានពង្រីករហូតដល់ប្រវែង ២៥០០ម៉ែត ដើម្បីមានលទ្ឋភាពទទួលយន្តហោះប្រតិកម្មដូចជា ប៉ូអ៊ីញ៧៣៧ ចុះចតបាន។

ទីតាំងនៅលើផែនទី