ព្រៃកោងកាងខ្នារពោធិ៍

ទឹកជប់ខ្នារពោធិ៍ ជាឈ្មោះសហគមន៍ព្រៃឈើ មានភាពល្បីល្បាញក្នុងចំណោមភ្ញៀវជាតិនិងឣន្តរជាតិ។ សហគមន៍គ្រប់គ្រងព្រៃកោងកាងទឹកសាបតែមួយគត់ក្នុងខេត្តសៀមរាប ចំនួន៩០ហិកតា។ ទីនេះមានទឹកជប់ហូរខួបប្រាំងខួបវស្សា មានផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឫស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយស្ពានឈើទាបៗសម្រាប់ដើរចូលទស្សនាក្នុងព្រៃជប់ទឹកដ៏ធំនេះ។ សហគមន៍នេះបង្កើតឡើងនៅឆ្នាំ១៩៩៨ ដែលនៅទីនេះភ្ញៀវអាចសម្រាកនិងបរិភាគអាហារនៅតាមតូបតូចៗលំអដោយសួនផ្កា។

ទីតាំងនៅលើផែនទី