អដ្ឋិធាតុជនរងគ្រោះដែលស្ថិតនៅតាមល្អាងផេ្សងៗនាភ្នំសំពៅ ដូចជាល្អាងល្ខោនឬល្អាងតែងខ្លួនជាដើម ត្រូវបានប្រមូលមកដាក់តម្កល់នៅកន្លែងតែមួយគឺ ល្អាងគីរីរម្យ។ ល្អាងនេះមានតម្កល់អដ្ឋិធាតុមិនច្រើនប៉ុន្មានទេ ហើយក៏ពុំមានសាងសង់ជាមន្ទីរបូជនីយដ្ឋានធំដុំសម្រាប់ដាក់តម្កល់ដែរ។ ជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវភ្ជុំបិណ្ឌ និងចូលឆ្នាំ ប្រជាជនដែលរស់នៅក្បែរទីនោះ បាននិមន្តព្រះសង្ឃមកសូត្រមន្តបង្សុកូលជូនដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងល្អាងនេះកាលពីរបបខ្មែរក្រហម ព្រមទាំងមានម្ហូបនំចំណីផង។