ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសនិរតីឆ្ពោះទៅរហាល និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គនេះសង់លើខឿនមួយ និងមានដំកល់លិង្គធំមួយដែលទ្រដោយបល្ល័ង្គ។ ប្រាសាទមានកំពែងថ្មបាយក្រៀម និងខ្លោងទ្វារធ្វើពីថ្មបាយក្រៀមស្ថិតនៅចម្ងាយជាង៣០ម៉ែត្រទិសនិរតីនៃប្រាសាទ។