ទូកងវែង

«កម្ពោជិកបុត្តាខេមរាតរី» មានន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មានបណ្តោយប្រវែងជាង ៨៧,៤៧ ម៉ែត្រ ទទឹងប្រមាណជិត២ម៉ែត្រ ជម្រៅ០,៨០ម៉ែត្រ និងផ្ទុកចំណុះមនុស្សបានចំនួន១៧៩នាក់។ ទូកងនេះបានរក្សាទុកនៅជិតទួលបារាយអណ្ដែត ហើយជាទូកងដែលជាប់កំណត់ត្រាពិភពលោក World Guinness Record នេះ ត្រូវបានរចនាឡើងដោយផ្នែកខាងក្បាលទូកធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណីត ឈ្នះកំណត់ត្រាពិភពលោកចាស់ទូកនាគរបស់ប្រទេសចិន ដែលមានប្រវែង៧៧,៨០ម៉ែត្រ។

ទីតាំងនៅលើផែនទី