ប្រាសាទស្វាយលើ

ប្រាសាទសង់ឡើងក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័នទី២ ក្នុងរចនាបថបាភួន នាសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទមានកំពែងពីរជាន់ ដែលក្នុងកំពែងទី១ចែកចេញជាពីរផ្នែក មានធ្លាខាងមុខខាងកើត និងធ្លាខាងក្រោយខាងលិច។ នៅធ្លាខាងក្រោយខាងលិចមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បាក់បែកអស់ ហើយកំពែងធ្វើពីថ្មភក់ និងខ្លោងទ្វាររាងជាកាកបាទព្រមទាំងមានសសរស្តម្ភ។ ធ្លាខាងមុខខាងកើតមានសំណង់ពីររាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ស្ថិតនៅម្ខាងម្នាក់។ កំពែងជាថែវធ្វើពីថ្មភក់នៅ ផ្នែកខាងកើត ចំណែកកំពែងខាងលិចរួមជាមួយកំពែងទី១។

ទីតាំងនៅលើផែនទី