ប្រាសាទអូរផ្អុង

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីឥដ្ឋ បែរមុខទៅកើត មានស៊ុមទ្វារ ធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាង្គនេះមានកម្ពស់ ៩ម៉ែត្រ មានជាន់បញ្ឆោតបីលម្អដោយទ្វារបញ្ឆោតតាមទិសដទៃ។ នៅជ្រុងកែងនៃជាន់បញ្ឆោតនេះមានប្រាង្គបង្រួមធ្វើពីឥដ្ឋនៅជ្រុងពាយ័ព្យ។ ប្រាសាទមានកំពែងធ្វើពីឥដ្ឋ និងមានខ្លោងទ្វារមួយនៅខាងកើតសល់តែស្លាកស្នាម។ ប្រាសាទនេះមានផ្ដែរឆ្លាក់ទេវរូបភេទស្រីអង្គុយអមដោយមនុស្សពីរនាក់អង្គុយបក់ផ្លិតនិងរូបព្រះនារាយណ៍ ព្រមទាំងមានសសរពេជ្ររាង៨ជ្រុង។

ទីតាំងនៅលើផែនទី