ភូមិបណ្ដែតទឹកកំពង់លួង

ភូមិបណ្ដែតទឹកកំពង់ហ្លួងនៅលើទន្លេសាបជាភូមិមួយនៅលើទឹកដែលមានប្រជាជនរស់នៅច្រើនជាង ១ម៉ឺននាក់។ ប្រជាជនគ្រប់រូបរស់នៅលើទូក ហើយភូមិទាំងមូលប្ដូរទីតាំងទៅតាមកម្រិតនៃទឹកបឹង។ ភូមិនេះមានភោជនីយដ្ឋាន សាលារៀន និងរង្គសាលខារ៉ាអូខេផងដែរ។ ទោះបីជាយ៉ាងណា មិនមានកន្លែងស្នាក់នៅទេ តែនៅកំពង់ហ្លួងទេសចរអាចជួលទូកដើម្បីជិះមើលជុំវិញភូមិនោះបាន ដើម្បីយល់ដឹងពីជីវភាពនៅលើទឹក។ នៅរដូវវស្សាវិញ ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌមានប្រជាពលរដ្ឋស្កាត់ ពីទីជិតឆ្ងាយមកកម្សាន្ត ឬក៏ប្រណាំងទូកយ៉ាងសប្បាយរីករាយក្រៃលែង។

ទីតាំងនៅលើផែនទី