ឈាបនដ្ឋានប៉ុលពត

ទីបញ្ចប់នៃមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត ដែលបានស្លាប់នៅក្នុងផ្ទះតូចមួយហើយត្រូវបានបូជាដោយដុតកង់ឡានចាស់ៗ។ ឈាបនដ្ឋាននេះមានតែដំបូលស័ង្កសីមួយគ្របពីលើ នឹងមានតូបមួយនៅជិតនោះ។ គួររំលឹកថា ប៉ុលពតមុនស្លាប់ត្រូវបានកាត់ទោសដោយក្រុមខ្មែរក្រហមគ្នាឯងឱ្យជាប់ទោស ហើយត្រូវស្នាក់នៅទីនោះ។ ឈាបនដ្ឋាននេះ មានរបងលូសព័ទ្ធជុំវិញ ធ្លាប់លំអជុំវិញដោយដបស្រាបៀរ ដែលក្រោយមកមិនឃើញមានទៀតទេ ស្ថិតនៅជាប់ច្រកទ្វារព្រំដែនកម្ពុជា ថៃ គឺច្រកជាំ។

ទីតាំងនៅលើផែនទី