ប្រភេទសាលាសំណាក់មួយក្នុងចំណោមសាលាសំណាក់ជាច្រើនដែលស្ថិតនៅតាមបណ្ដាយយផ្លូវបុរាណ អង្គរធំទៅភិម័យ។ ជាប្រាសាទថ្មបាយក្រៀមនិងមានថ្មភក់ជាលំអតាមទ្វារ ដែលសង់ក្នុងសម័យអង្គរសតវត្សរ៍ ទី១២ដើមទី១៣។ ប្រាសាទមានសភាពជារោងវែងដែលបានបាក់រលំដំបូលខាងកើតអស់ទៅហើយ នៅសល់កំពូលផ្កាឈូកខ្លះ ហើយមានទំហំប្រមាណជា ៦x១២ ម៉ែត្រ។ ប្រាសាទមានខ្លោងទ្វារចូលពីខាងកើត ស្ថិតនៅចម្ងាយប្រមាណ ២០០ម៉ែត្រពីផ្លូវបុរាណ។