ក្រុងកំពង់ចាម

ជាខេត្តស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ ដែលបង្កើតជាព្រំដែនខាងកើតនៃខេត្ត រួមបញ្ចូលនឹងស្រុកស្រីសន្ធរព្រមទាំងកោះសុទិន បង្កើតជាខេត្តមានស្រុក៩ រួមមានស្រុកកងមាស, កោះសូទិន, កំពង់សៀម, ចំការលើ, ជើងព្រៃ, បាធាយ, ព្រៃឈរ, ស្ទឹងត្រង់, ស្រីសន្ធរ និងក្រុង១ គឺក្រុងកំពង់ចាម។ ឈ្មោះនេះមិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមឡើយ ប៉ុន្តែវាបានកើតចេញពីការវិវត្តន៍នៃពាក្យក្លាយពី កំពង់រង់ចាំ។ ក្នុងគោលដៅរម្លឹកប្រវត្តិនៃឈ្មោះខេត្ត អាជ្ញាធរបានសាងសង់រូបសំណាកមួយដើម្បីពន្យល់ប្រវត្តិនៃខេត្តមួយនេះ។ គឺជារូបសំណាកដែលតំណាងអ្នកជំនួញផង ប្រជាជនសាមញ្ញផង ដែលនៅជុំគ្នានៅកំពង់ទឹកមុននឹងចេញដំណើរទៅកន្លែងនានា ដែលបង្ហាញថា ពីដើមទីនេះជាដីកោះ ដែលជាកន្លែងសំចតនៃសំពៅ និងទូកក្តោងហើយជាទីកំពង់រង់ចាំ ជលយានទាំងនោះ។ ពាក្យថា រង់ចាំ បានជំនួសពាក្យថា ចាំ ហើយក្លាយមកជាកំពង់ចាម។ ខេត្តមានសក្ដានុពល ផ្នែកកសិកម្មដ៏ធំធេង រួមមានដំណាំកសិកម្ម និងដំណាំឧស្សាហកម្មជាច្រើន ជាពិសេសគឺដំណាំកៅស៊ូ។ ក្រៅពីនេះ ខេត្តមានប្រជុំដោយប្រាសាទបុរាណ និងតំបន់ទេសចរណ៍បែបធម្មជាតិ។ ខេត្តមានប្រជាជនជិត ៩០ម៉ឺននាក់ និង ដង់ស៊ីតេខ្ពស់ដល់ទៅ១៩៧នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ខេត្តនេះជាផ្លូវគមនាគមន៍ទៅកាន់ ខេត្តផ្សេងៗទៀតនៅភាគខាងជើង ពាយ័ព្យនិងឦសាន។ និមិត្តសញ្ញារបស់ខេត្តនេះនៅរក្សាទ្រង់ទ្រាយដើមច្រើនដែលមានធាតុសំខាន់គឺរូបនាគព័ន្ធដែលស្ថិតនៅរង្វង់មូលផ្លូវចូលកាន់ទីរួមខេត្ត លំអបន្ថែមដោយរុក្ខជាតិហូបផ្លែជាច្រើន។

ទីតាំងនៅលើផែនទី