ប្រាសាទភ្នំម្រេច

ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋនិងថ្មភក់បែរមុខទៅកើត សង់លើចង្កេះភ្នំម្រេច។ ប្រាង្គខាងត្បូងមានរាងធំជាងប្រាង្គខាងជើងបន្តិច ដែលផ្នែកខាងក្រៅធ្វើពីថ្មបាយក្រៀមនិងថ្មភក់។ ប្រាង្គខាងជើងរាងបួនជ្រុងស្មើ ហើយក៏មានផ្នែកខាងក្រោមធ្វើពីថ្មបាយក្រៀមដែរ។ ប្រាសាទនេះមានចម្លាក់និងសិលាចារឹកផងដែរ។ នៅក្បែរប្រាសាទនេះមានទឹកជប់មួយហូរមិនរីងស្ងួតទាំងប្រាំងវស្សា និងជាកន្លែងផ្គត់ផ្គង់ទឹកយ៉ាងសំខាន់សម្រាប់អ្នកស្រុកនៅទីនេះ។ នៅក្បែរជើងភ្នំជិតផ្លូវទៅកាន់ទីទេវស្ថាននេះមានស្រះទឹកបុរាណធំមួយ។

ទីតាំងនៅលើផែនទី