ប្រាសាទត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១២ ដែលគោរពសាសនាហិណ្ឌូ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងថ្មភក់នេះ រាងជារោងទ្រវែងបែរទៅទិសខាងកើត។ ប្រាសាទនេះចែកចេញជាបីផ្នែកខាងលិចបំផុតជាបន្ទប់មានទ្វារបញ្ឆោតនៅទិសខាងលិច បើកទៅខាងកើតតភ្ជាប់ដោយអន្តរាល។ អន្តរាលនេះមានមានទ្វារនៅខាងជើងនិងខាងត្បូង ដែលមានក្បាច់ចម្លាក់លើហោជាងយ៉ាងល្អប្រណិត។ នៅជាប់នឹងអន្តរាលនៅខាងកើតគឺ ជារោងទ្រវែងចំហខាងកើតគ្មានដំបូលដែលអាចជាមណ្ឌប។ នៅខាងលិចប្រាសាទកោរសក់ ជាស្ពានហាលទៅកាន់ប្រាសាទនេះមានបង្កាន់ដៃនាគ។