ប្រាសាទសែនភូវាំង

ប្រាសាទជាគោបុរៈមួយទៀតនៃប្រាសាទភ្នំជីសូរ គឺប្រាសាទសែនរវាង ដែលស្ថិតនៅតាមផ្លូវទៅទន្លេអុំ ដែលជាស្រះធំមួយចម្ងាយ ២០០ម. ខាងកើត ហៅថាទន្លេអ៊ុំ សម្រាប់មហាក្សត្រយាងទៅអុំទូកកម្សាន្ត និងប្រណាំងទូក។ បច្ចុប្បន្នគេប្រើសម្រាប់យកទឹកធ្វើកសិកម្ម។ ប្រាសាទមានសភាពប្រសើរជាងប្រាសាទសែនធ្មុល តែមានការសង់ចេតិយថ្មីមួយដាក់ចំកណ្ដាលប្រាសាទផងដែរ។ ប្រាសាទមានរាងកាកបាទប្រវែង ៣៥ម. និង ៤០ម.។ ប្រាសាទទាំងនេះគួរមានការជួសជុល និងអភិរក្សឱ្យស័ក្ដិសមនឹងចំណាស់ដ៏អស្ចារ្យនៃស្នាដៃបុព្វបុរសយើង។

ទីតាំងនៅលើផែនទី