ច្រកព្រំដែនអន្តរជាតិអានសេះ

ច្រកព្រំដែនកម្ពុជា-ថៃអានសេះ ដែលភាគីថៃហៅថា អានម៉ា ហើយមានន័យដូចគ្នាទាំងស្រុង។ ច្រកលើកំពូលភ្នំដងរែកនេះ ជាច្រកទ្វារអន្តរជាតិឆ្លងកាត់ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅកាន់ស្រុកណាំយឺន ខេត្តឧប៊ុន។ ខាងភាគីកម្ពុជាបានស្ថាបនាផ្លូវក្រាលបេតុងពីជើងភ្នំឡើងទៅកំពូលភ្នំដងរែក និងបន្តពីស្រុកជាំក្សាន្តទៅកាន់តំបន់មុំបីផងដែរ។ ថ្វីត្បិតតែទីនេះមិនទាន់មានសកម្មភាពដោះដូរទំនិញខ្លាំងក្លាក៏ពិតមែន ប៉ុន្តែក៏មានការកសាងកាស៊ីណូនិងសំណង់នានាជាបន្តបន្ទាប់។

ទីតាំងនៅលើផែនទី