ប្រាសាទកសាងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទគោលមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម សង់លើខឿនថ្មបាយក្រៀមនិងមានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គនេះបែរទៅកើតមានយ៉មួយធ្វើពីថ្មបាយក្រៀមនិងមានស៊ុមទ្វារធ្វើពីថ្មភក់។ ហោត្រៃពីររាងចតុកោណកែង ធ្វើពីថ្មបាយក្រៀមដោយមានដំបូលធ្វើពីឥដ្ឋ។ ប្រាសាទហ៊ុំព័ទ្ធដោយកំពែងថ្មបាយក្រៀមមានកម្ពស់ប្រមាណជា ២ ម៉ែត្រ ដែលកំពែងនោះមានខ្លោងទ្វារមួយពីខាងកើត។