ទឹកធ្លាក់អូរផ្លាយ

ពិតណាស់ហើយថា ទឹកជ្រោះប៊ូស្រា ជាទីដែលទាក់ទាញទេសចរណ៍ជាងគេនៅទឹកដី ខេត្តមណ្ឌលគីរី។ ប៉ុន្តែ លើកំណាត់ផ្លូវទៅកាន់ទីនោះ នោះក៏មានទឹកធ្លាក់អូរផ្លាយ ដែលរំលេចនូវផ្ទៃទឹកថ្លាឈ្វេងហូររឹមៗលើកម្រាលថ្ម ស័ក្ដិសមជាទីឋានងូតទឹកលេងកម្សាន្ត។ ទីតាំងនេះកកើតនៅពេលដែលស្ពានដាច់ ហើយត្រូវបានធ្វើផ្លូវវាងទៅចំទីនោះ។ ទឹកភ្លៀងនារដូវវស្សា លាយឡំនឹងប្រភពទឹកច្រោះកាត់ព្រៃព្រឹក្សានៃទីទួលខ្ពង់រាប បង្កើតបានជាចរន្តទឹកសម្បុរស្ករត្នោតហូរកាត់កម្រាលថ្មនៅលើដងអូរផ្លាយ។ ចាប់ពីខែវិច្ឆិកា រហូតដល់ ខែមិថុនា សម្រស់ផ្ទៃទឹកនឹងប្ដូរមកពណ៌ខៀវគួរឱ្យចង់ងូតលេងវិញ។

ទីតាំងនៅលើផែនទី