ត្រពាំងខ្នារ

តំបន់កោះកេរមានចម្លាក់នៅលើផ្ទាំងថ្មធម្មជាតិជុំវិញត្រពាំងខ្នារដែលមានប្រភពមួយចំនួនមានទឹកធម្មជាតិហូរកាត់ និងមួយចំនួនលិចទឹកក្នុងរដូវវស្សា។ ត្រពាំងខ្នារស្ថិតនៅជិតប្រាសាទខ្នារមានទំហំ ២២x១៨០ម៉ែត្រ។ ត្រពាំងខ្នារឬត្រពាំងអង្គខ្នារជាត្រពាំងដែលគេជីកនិងដាប់ថ្មភក់ចេញរៀបចំជាត្រពាំង។ ចម្លាក់លើថ្មធម្មជាតិ និងបល្ល័ង្កលិង្គផ្សេងៗទៀតមានការសឹករិចរិលខ្លាំង តែមានចម្លាក់មួយចំនួននៅអាចសម្គាល់បាន។ ចម្លាក់ទាំងនេះមានរូបទេពសំខាន់ៗដូចជា រូបសិវៈលិង្គ, ឥសីទាំង៧ នព្វគ្រោះ និងរូបសត្វទេពផ្សេងៗទៀត។ ចម្លាក់តាមមាត់ត្រពាំងខ្នារនេះចែកជា៤ប្រភេទដូចជា ចម្លាក់សត្វមាន១០កន្លែង ចម្លាក់រូបទេពមាន១២កន្លែង ចម្លាក់រូបឥសីជាមួយទេពផ្សេងៗមាន១៣កន្លែង និងកន្លែងយកថ្មជាមួយចម្លាក់ខូចខាតមាន១១កន្លែង។

ទីតាំងនៅលើផែនទី