គ្រឹះប្រាសាទគោកប្រាសាទ

ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទបែកបាក់អស់នេះ មានប្រាង្គរាងការ៉េធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃផ្សេងទៀត។ ស៊ុមទ្វារលំអដោយសសរពេជ្ររាងប្រាំបីជ្រុង ដែលជាទំរផ្តែរមួយមានឆ្លាក់រូបព្រះឥន្ទ្រ គង់លើដំរីព្ធរាវ័ណ។ ប្រាសាទស្ថិតនៅជិតផ្លូវជាតិ ដោយបន្សល់ត្រឹមតែខ្លោងទ្វារនៅឈរនិងរណ្ដៅដែលគេជីកកកាយរកកំណប់កណ្ដាលប្រាសាទ។

ទីតាំងនៅលើផែនទី