ជាប្រាសាទកសាងនៅសតវត្សរ៍ទី១០ មានរចនាបថកោះកេរ ឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូត្រីមូត៌។ វាមានប្រាង្គបីសង់តម្រៀបគ្នាពីជើងទៅត្បូង ភ្ជាប់ពីមួយទៅមួយដោយបន្ទប់ រចនាលំអដោយបង្អួចបញ្ឆោតតូចៗ។ នៅឯខាងមុខខាងស្តាំ មានហោត្រៃមួយរចនាអំពីឥដ្ឋដុតយ៉ាងល្អប្រពៃបែរមុខទៅលិច មានទ្វារបញ្ឆោតនៅខាងកើតនិងមានបង្អួចមាន ចំរឹងនៅខាងជើង។ កំពែងធ្វើពីឥដ្ឋជារោងទងព័ទ្ធពីក្រៅតែបានបាក់ទ្រុឌទ្រោមខ្លះ។ កំពែងមានបណ្តោយ៣០ម៉ែត្រ និងទទឹង២៥ម៉ែត្រ ព័ទ្ធជុំវិញដោយគូទឹក។ ប្រាសាទថ្នល់ដាច់នេះជួនគេហៅថា ប្រាសាទទំនប់អន្លង់ក្រវិល។