ប្រាសាទដប់

ប្រាសាទនេះមានប្រាង្គកណ្ដាលសាងឡើងនៅសម័យបុរេអង្គរ ចំណែកប្រាង្គដទៃសាងសង់នៅសម័យអង្គរ។ ប្រាសាទនេះមានប្រាង្គកណ្ដាលធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ជាមួយសសរពេជ្ររាងមូលនិងមានលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋនៅតាមជ្រុងផ្សេងទៀត។ ប្រាង្គតូចៗរាងបួនជ្រុងស្មើចំនួនប្រាំបីធ្វើពីឥដ្ឋបែរមុខទៅកើតស្ថិតនៅជុំវិញប្រាង្គកណ្ដាល។ ប្រាង្គទាំងនេះដែលបែកបាក់អស់មួយចំនួនធំ។ ប្រាង្គមួយទៀតធ្វើពីថ្មភក់ និងថ្មបាយក្រៀមស្ថិតនៅជ្រុងឦសាន។ ប្រាសាទមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម ព័ទ្ធជុំវិញដោយកំពែងមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ទំហំ ៤៥ ម៉ែត្រx៤០ម៉ែត្រ។ ខ្លោងទ្វាររាងចតុកោណកែង មានច្រកចេញចូលបីពីខាងកើត និងទ្វារកណ្ដាល។

ទីតាំងនៅលើផែនទី