ប្រាសាទតាសោម

ប្រាសាទតាសោម ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ក្នុងគោលបំណងធ្វើជាអគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈព្រោះគេឃើញផ្ដែររូបលោកេស្វរៈនៅខាងក្នុងសញ្ញាកាកបាទដូចប្រាសាទតាព្រហ្មដែរ។ ប្រាសាទតូចដែលមានរចនាបថបាយ័ននិងមានរបងព័ទ្ធជុំវិញរាងទាបផ្ទាល់ដី មានប្រាង្គបែរទៅរកគោបុរៈ។ កន្លែងរាងជាកាកបាទខាងក្នុងប្រាសាទគឺដូចគ្នាខ្លាំងណាស់ទៅនឹងប្រាសាទតាព្រហ្ម។ មានចម្លាក់ជាច្រើនមានសភាពល្អនៅឡើយ និងបង្ហាញយ៉ាងពិសេសនូវការស្ថាបនាឡើងយ៉ាងវិចិត្រ សម្រាប់ស្នាដៃសតវត្សរ៍ទី១២។ ប្រាសាទនេះ មានប្រាង្គតែមួយព័ទ្ធជុំវិញដោយកំពែងបីជាន់។ នៅកំពូលប្រាសាទមានរូបព្រហ្មមុខបួន។ អ្វីដែលគួរកត់សម្គាល់ពីចម្លាក់ទេវតា គឺបង្ហាញអំពីបុគ្គលិកលក្ខណៈរៀងៗខ្លួន។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់បិតាព្រះអង្គ។ សំណង់ប្រាសាទតាសោម ត្រូវបានសាងសង់ដោយថ្មភក់ និងថ្មបាយក្រៀមមានកំពែងខណ្ឌចែកចំនួន២ជាន់ ហើយមានខ្លោងទ្វារចេញចូលចំនួនពីរបែរមុខទៅទិសខាងកើត និងទិសខាងលិច។ ខ្លោងទ្វារនីមួយៗមានក្លោងទ្វារមុខបួនធំៗដូចគ្នានិងប្រាសាទបន្ទាយក្តីនិងប្រាសាទតាព្រហ្មដែរ។

ទីតាំងនៅលើផែនទី