វត្តព្រះព្រហ្មរ័តន៍

វត្តព្រះព្រហ្មរ័ត្នជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញ ដោយភាពស្រស់ស្អាត។ សំណង់សួនច្បារ និងបរិស្ថានស្រស់ស្អាត គួរផ្សំនឹងរូបសំណាកជាច្រើន បានធ្វើឲ្យវត្តមានអាយុកាលជាង៥០០ឆ្នាំនេះ ទាក់ទាញទេសចរបានច្រើន ជាពិសេសគំនូរពុទ្ធប្រវត្តិនៅរោងទង ព្រះពុទ្ធបដិមានៅក្នុងវត្ត រចនាបថ និងការរៀបចំគួរឲ្យចាប់អារម្មណ៍ ស័ក្តិសមជាទីសក្ការៈសម្រាប់បូជា។ នៅវេលាល្ងាច ពេលដែលព្រះសង្ឃសូត្រព្រះធម៌ក៏មានទេសចរបរទេសមួយចំនួនបានចូលរួមពិធីសមាធិផងដែរ។ វត្តនេះបានកសាងឡើងក្នុងរជ្ជកាលព្រះអង្គចន្ទរាជា នៅសតវត្សរ៍ទី១៥ ហើយមានភ្ជាប់នឹងរឿងនិទានតំណាលពីទូកចង្ហាន់ហុយ ដែលជួបគ្រោះអាសន្នដោយសារត្រីឆ្លាមបានអណ្តែតមកដល់ទីនេះ។ ក្រោយមកក្នុងព្រះអង្គចន្ទរាជាបានសុំទិញដីតាព្រំយាយរតន៍ធ្វើជាវត្ត ប៉ុន្តែលោកតានិងលោកយាយ សុខចិត្តប្រគេនដីសម្រាប់កសាងវត្តដោយសទ្ធាជ្រះថ្លា សុំត្រឹមដាក់ឈ្មោះពួកគាត់ភ្ជាប់នឹងវត្តនោះផង ទើបវត្តមានឈ្មោះដូចនេះរហូតមក។

ទីតាំងនៅលើផែនទី