ទំនប់ម្លិច

ទំនប់ម្លិច បានក្លាយជាតំបន់លម្ហែថ្មីមួយនៅតំបន់ចន្លោះខេត្តតាកែវនិង កំពត។ ពីអតីតកាល ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនឱ្យសាងសង់ទំនប់ទឹកល្ហល្ហេវនេះឡើងដើម្បីបម្រើកសិកម្មនាអំឡុងឆ្នាំ១៩៧៧។ ប៉ុន្តែអាងទឹកជាប់អតីតកាលជូរចត់ ឥឡូវបានប្រែជាទីសប្បាយសម្រាប់ប្រជាជនខ្មែរ។ អាងទឹកសាបថ្លាឆ្លុះ បានព័ទ្ធដោយសម្រស់បៃតងស្រស់នៃព្រៃភ្នំដ៏ត្រកាលនេះ ធ្លាប់ជាអតីតសមរភូមិរវាងកងទ័ពខ្មែរក្រហមនិងទាហានលន់នល់ ដែលមានការបង្ហូរឈាមខ្លាំងកា្ល។

ទីតាំងនៅលើផែនទី