ទេសភាពសមុទ្រឈើ

សមុទ្រឈើ មានទីតាំងនៅខាងជើងឆៀងខាងលិចនៃក្រុងសែនមនោរម្យ ក្នុងតំបន់ភ្នំដោះក្រមុំដែរ។ “សមុទ្រឈើ” ជាទីតាំងដ៏វិសេសដែលទេសចរមិនភ្លេចទៅកម្សាន្តពេលបានទៅដល់ខេត្តមណ្ឌលគិរីហើយនោះ។ ពីលើខ្នងភ្នំនេះ គេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រៃឈើដុះលើភ្នំ ជ្រលងភ្នំនិងកូនភ្នំនានា មើលពីចម្ងាយហាក់ដូចជារលកទឹកសមុទ្រពណ៌បៃតង។ ហេតុនេះហើយបានជាគេហៅថាសមុទ្រឈើ គឺសមុទ្រនៃដើមឈើ។ ទីតាំងនេះក៏មានរចនាលំអដោយស្ពានសម្រាប់ថតរូប និងតូបលក់កាហ្វេមួយផងដែរ។

ទីតាំងនៅលើផែនទី