ក្នុងក្រុមប្រាសាទជ្រួកគាស់ មានប្រាង្គចំនួន ៤ តែមានតែមួយប៉ុណ្ណោះដែលនៅឈរមានរូបរាង។ ប្រាសាទនេះមានលក្ខណៈស្ទើរដូចទាំងស្រុងទៅនឹងប្រាសាទគក់ទ្រូងនិងប្រាសាទដើមចាន់ ប៉ុន្តែប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំងជាង។ នៅផ្នែកខាងក្នុងមានបន្ទប់សក្ការរាងបួនជ្រុងស្មើ មានយ៉លយមកខាងកើតរាងជាកាកបាទ។ ស៊ុមទ្វារចូលពីខាងកើតធ្វើអំពីថ្មភក់ រីឯនៅទ្វារបញ្ឆោតវិញគេធ្វើអំពីឥដ្ឋ ដោយមានឆ្លាក់ជារូបសត្វមករខាងចុង និងធ្លាក់សសរពេជ្ររាងមូល។ នៅខាងលើផ្តែរនៃទ្វារបញ្ឆោតមានចម្លាក់ហង្សតម្រៀបគ្នា ចំណែកនៅតាមជញ្ជាំងមានលម្អដោយវិមានអណ្ដែត ដែលនៅខាងក្រោមទ្រដោយសត្វទេពមួយចំនួន ដូចជា គោ សេះ គ្រុឌ។ ប្រាង្គនេះមានទម្រង់ជាសិល្បៈរចនាបថសំបូរព្រៃគុក នាស.វ.ទី៧ រជ្ជកាលព្រះបាទឦសានវរ្ម័ន ទី១ (គ.ស.៦១៦-៦៣៧)។