ប្រាសាទក្ទម្ភ

ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ ប្រាសាទនេះស្ថិតនៅជាគូជិតប្រាសាទដំរី មានប្រាង្គទោលរាងបួងជ្រុងស្មើ ធ្វើអំពីថ្មបាយក្រៀម មានជណ្ដើរឡើងទាំងបួនទិស ទៅកាន់ទ្វារបញ្ឆោតលើកលែងតែជណ្ដើរខាងកើត មានទ្វារចូលក្នុងតួប្រាង្គតែម្ដង គឺប្រាសាទនេះបែរមុខទៅទិសខាងកើត។ ស៊ុមទ្វារអំពីថ្មភក់និងលំអដោយសសរពេជ្រប្រាំបីជ្រុង។ នៅលើទ្វារមានផ្តែរសឹករិចរិលពិបាកមើលក៏ប៉ុន្តែការបញ្ជាក់ពីលោក ហង់រី ប៉ាម៉ង់ជេ បានបង្ហាញថា ផ្តែរលំអដោយកម្រងមាលាជាក្បាច់ដងធ្នូ មានរូបព្រះឥន្ទ្រគង់លើដំរីក្បាលបីព្ធរាវ័ណ ជាទេពប្រចាំទិសខាងកើត ជាស្តេចនៃទេវៈទាំងឡាយនៃឋានត្រ័យត្រិង្សជាអ្នកបង្កើតទឹកភ្លៀងនិងផ្គររន្ទះ។

ទីតាំងនៅលើផែនទី