ពយតារួន

ពយតារួន ឬ ពើយតារួន តាមសំនៀងរដឺនម្ចាស់ស្រុក ជារមណីយដ្ឋានមួយដែលមានថ្មលយលើជ្រលងជម្រៅរាប់រយម៉ែត្រនៃជួរភ្នំដងរ៉ែកនិងជាកន្លែងសម្រាប់ទស្សនាព្រៃព្រឹក្សា វាលស្រែដ៏ស្រស់ស្អាតទាក់ភ្នែក។ ទេសភាពពីលើភ្នំដងរ៉ែកនេះមានសម្រស់ស្រស់ស្អាតខ្លាំង ទាក់ទាញទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តជាហូរហែរ។ គេអាចទស្សនាព្រៃព្រឹក្សាប្រទេសថៃពីចំណោតថ្មដ៏ខ្ពស់មួយជាចំណុចស័ក្ដិសមបំផុតសម្រាប់ការថតរូបដ៏ពេញនិយម។ យ៉ាងណាមិញទីនេះក៏ជាកន្លែងប្រកបដោយគ្រោះថ្នាក់ផងដែរសម្រាប់អ្នកធ្វេសប្រហែសឬចិត្តសឿងខ្លាំងពេក។ អ្នកតាព្រះភក្ដ្រ៨ ក្បែរថ្មលយចូលជ្រលងជាអ្នកថែរក្សាព្រៃព្រឹក្សា និងផ្ដល់សុខសុវត្ថិភាពដល់អ្នកដំណើរ ស្ថិតនៅជិតតូបមួយចំនួន ដែលភ្ញៀវអាចសម្រាកទទួលទានអាហារថ្ងៃត្រង់ឬល្ងាច ដែលមានម្ហូបប្រចាំហាងពេញនិយម គឺម្ជូរគ្រឿងស្លឹកក្រឡាញ់ឬទ្រមូង។

ទីតាំងនៅលើផែនទី