ប្រាសាទនាងកង្រី

ប្រាសាទនេះត្រូវបានគេស្ថាបនាឡើងក្នុងអំឡុងចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសថ្វាយសាសនាព្រាហ្មណ៍។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋរត់ដូរជើងត្បូងបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ហោត្រៃពីរធ្វើពីឥដ្ឋ ត្រូវបានរលំបាក់អស់នៅដើមសតវត្សរ៍ទី២០។ កសិន្ធមួយមានផ្លូវចូលមួយពីខាងកើត។ ស្រះមួយនៅខាងកើត។ ប្រាសាទស្ថិតក្នុងវត្តព្រះនាងកង្រី មានរចនាបថបន្ទាយស្រី ដែលមានរចនាសម្ព័ន្ធជារោងថែវឥដ្ឋចំនួន៦ បូកនឹងហោត្រៃពីរ និងប្រាង្គឥដ្ឋមួយភ្ជាប់ដោយមណ្ឌប។ ប្រាសាទហ៊ុំព័ទ្ធដោយកំពែងឥដ្ឋទំហំ ១០០× ៥០ម៉ែត្រ។

ទីតាំងនៅលើផែនទី