ល្អាងភ្នំបាដាក

ល្អាងបាដាកជាល្អាងភ្នំមួយដែលកកើតឡើងតាំងពីយូរយាមកហើយ។ ល្អាងភ្នំដែលអាចទាក់ទាញទេសចរជាច្រើនមួយនេះមានលក្ខណៈបត់បែនទៅតាមស្ថានភាពពីធម្មជាតិរបស់វា។ ល្អាងនេះមានរូងធំទូលាយអាចឱ្យភ្ញៀវទេសចរណ៍អង្គុយលេងកម្សាន្តយ៉ាងសប្បាយ មានខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រួល និងមានដើមឈើធំៗ មានម្លប់ត្រឈឹងត្រឈៃ ដែលអាចឱ្យក្រុមគ្រួសារដាក់ម្ហូបអាហារទៅហូបជួបជុំគ្នាបានយ៉ាងសប្បាយរីករាយក្រោយពេលធ្វើកាងារ ឬ មកលេងកម្សាន្តក្នុងឱកាសបុណ្យធំៗនានា។ ល្អាងនេះ មានពពុះថ្ម និងមានរន្ធនៅកណ្ដាលល្អាង ដែលអាចឱ្យភ្ញៀវឡើងទៅដល់កំពូលភ្នំ។ បច្ចុប្បន្នមានរៀបចំផ្លូវចូលទៅក្នុងល្អាងបានស្អាតបាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ទីតាំងនៅលើផែនទី