បឹងលំកុដ

បឹងធម្មជាតិដែលមានឈ្មោះ«លំកុដ» ប៉ុន្តែអ្នកខ្លះហៅថា «បឹងគីរីវង្កត»កំពុងស្ថិតនៅកណ្ដាលព្រៃស្ងាត់ជ្រងំមានផ្លូវចូលទៅដល់ដោយងាយស្រួល។ លំកុដជាបឹងធម្មជាតិដែលត្រូវបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរយូរលង់ណាស់មកហើយ។ បឹងធម្មជាតិនេះមានសណ្ឋានដូចបេះដូងដែលហ៊ុំព័ទ្ធដោយដីទូល និងដើមឈើខ្ពស់ៗជុំវិញដែលគួរឱ្យទាក់ទាញបំផុត ខណៈផ្ទៃទឹកបឹងទាំងមូលថ្លាខៀវស្រងាត់ដែលអាចមើលឃើញត្រីហែលក្នុងទឹក។ នៅជុំវិញដែលមានរុក្ខជាតិខៀវស្រងាត់ និងដើមឈើធំសំបូរដោយពពួកសត្វស្លាប និងល្មូនគួរជាទីគយគន់។ ដូចនេះថ្វីបើមាត់បឹងមិនមានរាងមូលដូចបឹងយក្ស ឡោមយ៉ាងណា ក៏កំណកំណើតវាដូចគ្នា។

ទីតាំងនៅលើផែនទី