ក្រុងស្វាយរៀង

ខេត្តស្វាយរៀងបង្កើតឡើងនាឆ្នាំ១៩២២ ដោយពួកអាណានិគមបារាំងដែលប្រមូលខេត្តស្រុកតូចៗ នៃរដ្ឋបាលខ្មែរពីមុន រួមមាន ស្វាយទាប រំដួល រមាសហែក ផ្នែកមួយនៃខេត្តរោងដំរី និងខេត្តបាភ្នំ ក្នុងគោលបំណងចង់ឱ្យងាយស្រួលគ្រប់គ្រងរដ្ឋបាលខេត្តនិងប្រមូលពន្ធអាករដាក់ឃ្លាំងព្រះរាជទ្រព្យនៅខេត្តបាភ្នំ។ បារាំងបានធ្វើការប្រជុំនៅឃុំក្រោលគោ ដែលចូលរួមដោយមេឃុំ មេស្រុកនៃស្រុកទាំងបី សម្រេចពីឈ្មោះខេត្ត ដែលពេលនោះមេឃុំស្វាយជ្រំ ឈ្មោះ«ព្រហ្ម» ពោលថា ក្នុងភូមិសាស្ត្រទាំងបីនេះមានឈ្មោះផ្តើមដោយពាក្យ «ស្វាយ» ជាច្រើន ដែលរាប់បានជាឈ្មោះភូមិ-ឃុំ និងឈ្មោះវត្តរហូតដល់ ៣៨ ភូមិ ៩ឃុំ ១៥វត្ត ១៦ទួលបុរាណ ទើបរ៉េស៊ីដង់បារាំងរូបនោះសម្រេចដាក់ឈ្មោះ «ស្វាយរៀង»នេះទៅ។ ខេត្ដស្វាយរៀង ឋិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជាមានព្រំដែនអន្តរជាតិធំជាងគេជាមួយវៀតណាម គឺច្រកបាវិត។ ក្រៅពីជាច្រកព្រំដេន បាវិតមាន កាស៊ីណូ តំបន់កម្សាន្តផ្សេងៗ តំបន់សេដ្ឋកិច្ចពិសេស និងផ្សារណាត់ផងដែរ។ ខេត្តស្វាយរៀងមានប្រាសាទ បុរាណ រមណីយដ្ឋានធម្មជាតិមិនច្រើនណាស់ណាទេ។ ក្នុងខេត្តនេះមានប្រជាជនជិត ៥២៥ពាន់នាក់ និងមានដង់ស៊ីតេ ១៧៧នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ និមិត្តសញ្ញាខេត្តគឺរូបគោនន្ទិ ដែលជាជំនិះរបស់ព្រះឥសូរ ជារូបតំណាងដែលនៅរង្វង់មូលខេត្តក៏មានរូបគោបួនដែរ។

ទីតាំងនៅលើផែនទី