វត្តកំពូលឈើកាច់, វត្តបព្វតកូដរាម

វត្តបព្វតកូដរាម ហៅកំពូលឈើកាច់កសាងឡើង តាំងពីឆ្នាំ ១៩៣៦ ដោយវត្តនេះឋិតនៅលើកំពូលភ្នំតូចក្នុងភូមិឈើកាច់។ មុនឆ្នាំ១៩៧៥ គេបានកសាងជួសជុលព្រះវិហារប្រក់ស្លឹកទៅជាឈើប្រក់ក្បឿងស្រកាលេញនិងសង់សំណង់មួយចំនួនទៀត។ ឆ្នាំ១៩៧៥ - ១៩៧៩ ពួកខ្មែរក្រហមបានបំផ្លិចបំផ្លាញទីសេនាសនៈផ្សេងៗ និងចាប់ផ្សឹកព្រះសង្ឃ។ បច្ចុប្បន្ននេះ វត្តមានសំណង់ថ្មីៗស្រស់ស្អាតជាទីគាប់ភ្នែក ហើយបានស្នើជាវត្តទេសចរណ៍ផងដែរ។

ទីតាំងនៅលើផែនទី