ប្រាសាទត្រាវ

ប្រាសាទប្រហែលជាកសាងនៅក្នុងរជ្ជកាលព្រះបាទធរណិន្ទ្រវរ្ម័ន ក្នុងរចនាបថឃ្លាំង គឺមុនសម័យអង្ករបន្តិច។ ប្រាសាទត្រាវសាងបែរមុខទៅទិសខាងកើត ស្ថិតនៅលើទីទួលមួយដោយមានគូទឹកព័ទ្ធជុំវិញនិងបារាយណ៍ធំៗ។ នៅពីមុខប្រាសាទនាផ្លូវចូលមានជណ្ដើរខ្លោងទ្វារ និងមានរូបសំណាកតោយាមទ្វារ១គូដែលនៅសល់តែដងខ្លួនប៉ុណ្ណោះ ឯក្បាលត្រូវជនទុច្ចរិត លួចដាប់យកទៅបាត់។ នៅតាមជញ្ជាំងក៏មានក្បូរក្បាច់រចនា លើថ្មភក់យ៉ាងវិចិត្រ ប៉ុនែ្តបានជ្រុះរប៉ាត់រប៉ាយរបេះក្បាច់។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ សង់លើខឿនខ្ពស់មួយ។ ប្រាង្គនេះបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ និងមានសសរស្តម្ភរាង៨ជ្រុង។ ផ្តែរមានឆ្លាក់ព្រះនារាយណ៍គង់លើគ្រុឌ។ មេទ្វារខាងជើង មានចារសិលាចារឹកលេខ K.២៤៩ ចំនួន១៧បន្ទាត់។ ប្រាង្គនេះមានមុខបីទៀតជាលម្អទ្វារបញ្ឆោត។ ប្រាសាទហ៊ុមព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត។ ដំបូលប្រាសាទនេះបានរលំបាក់។

ទីតាំងនៅលើផែនទី