ល្អាងភ្នំក្រពើ

រមណីយដ្ឋាននេះមានរឿងព្រេងទាក់ទងនឹងប្រវត្តិភ្នំបាណន់ ភ្នំសំពៅ និងភ្នំនានានៅតំបន់នេះ។ ជិតល្អាងភ្នំធម្មជាតិនេះ ក៏មានបឹងច្រមុះ និងបឹងកន្ទុយព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំ។ ល្អាងភ្នំក្រពើនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ទៅកំសាន្ត ពីព្រោះវានៅកំពស់ប្រហែលជា ៤ ទៅ ៥ម៉ែត្រ ពីជើងភ្នំប៉ុណ្ណោះ។ ល្អាងនេះមានខ្យល់អាកាសបរិសុទ្ធល្អត្រជាក់ មានទីធ្លាធំទូលាយ និងផ្ទាំងថ្មធំៗសំរាប់សំរាកលំហែកាយ។ ជាពិសេសទៅទៀតនោះ គឺវាមានកាំជណ្ដើរឡើងទៅដល់កំពួលភ្នំដែលមាន ព្រះវិហារនៅលើកំពូលភ្នំ។ ពីទីនោះយើងអាចស្រូបយកខ្យល់បរិសុទ្ធនិងទស្សនានូវទេសភាពយ៉ាងល្អ ត្រកាលដែលនៅជុំវិញភ្នំក្រពើនេះ។

ទីតាំងនៅលើផែនទី