ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រាសាទព្រៃក្មេងបានត្រូវបាក់បែកអស់ បន្សល់ត្រឹមតែខឿន និងផ្ទាំងសិលាចារឹកនៅនឹងកន្លែងតែប៉ុណ្ណោះ។ ផ្តែរនៃប្រាសាទបុរេអង្គនេះ ក៏ត្រូវដឹកយកទៅដម្កល់ទុកនៅសារមន្ទីរគីមេប្រទេសបារាំង ដែល ជាក្បាច់ផ្តែរតំណាងរចនាបថព្រៃក្មេង ដែលគេបានរកឃើញនៅឆ្នាំ១៩៣៣ បន្ទាប់ពីរចនាបថសម្បូរព្រៃគុក។